Popular Posts

Sunday, March 24, 2013

ជ្រែយំរឿងអ្វី?

http://limchamroeun.blogspot.com


(បទបថ្យាវត្ត)
    . ជ្រែអើយជ្រែភ្នំអ្នកយំរឿងអ្វី?         ឬស្រណោះដីអស់ព្រៃព្រឹក្សា
      អ្នកអើយកុំយំកុំខឹងតវ៉ា                 មិនមែនកិច្ចការនាទីអ្នកទេ។
  ២. រឿងទឹក,រឿងដី,រឿងអស់ព្រៃភ្នំ       ឬរឿងសង្គមទុកគេដោះស្រាយ
      អ្នកគឺរុក្ខជាតិកុំឆ្លៀតបកស្រាយ      ក្រែងក្ស័យស្លាប់កាយចោលញាតិសន្តាន។
  ៣. ស៊ូទ្រាំរស់ទៅបើកភ្នែកតាមដាន   តើជនតិរិច្ឆានគេធ្វើដល់ណា?
      កម្មពៀរនឹងសងចងជាបញ្ហា         រស់រងទុក្ខាពេលក្សត់ធម្មជាតិ។
  ៤. អាកាសប្រែប្រួលមិនស្រួលប្តូរធាតុ កើតគ្រោះធម្មជាតិវរវឹកមិនខាន
      ខ្យល់,ផ្គរ,រន្ទះ ចោលកំហឹងប្រាណ ចុងក្រោយសល់បានត្រឹមការសោកស្តាយ។

លីម ចំរើន ២១.០៣.២០១៣
 

No comments: