Popular Posts

Sunday, March 24, 2013

សត្វរុយ

http://limchamroeun.blogspot.com


(បទបថ្យាវត្ត)
  .   ខ្ញុំជាសត្វរុយឈ្ងុយឆ្ងាញ់សប្បាយ      គំរង់ទាំងឡាយសព្វសត្វ,លាមក
        មិនថាចាស់,ថ្មី,ឃ្មាតខ្មីរោមភ្លក់           ជុំគ្រប់បក្សពួកហៅគ្នាផ្តុំស៊ី។
  ២.   រុយតូច,រុយធំ,រុយឈ្មោល,រុយញី       ស៊ីតាមនាទីសប្បាយតាមវ័យ
        រុយស៊ីតាមមាឌឆ្លៀតលួចទុកឆី          ជួនខ្វះចំណីលៃទុកថ្ងៃក្រោយ។
  ៣.  ពួករុយសប្បាយកាយធំសុខសោយ   ស៊ីមើលមុខក្រោយហាក់មិនភ័យស្លាប់            មានខ្សែបណ្តាញចេះលួចខ្សឹបប្រាប់                 អាសន្នមកឆាប់ប្រញាប់ដោះខ្លួន។
  ៤.   រុយខ្ញុំសត្វឆ្លាតសង្វាតសមសួន         ល្បិចខ្ពស់ចេះក្បួនស៊ីគ្រប់អាហារ
        មិនថាត្រី,សាច់ម្ហូបឆ្ងាញ់បែបណា       បើរុយប្រាថ្នាពិតបានភ្លក់ស៊ី។
  ៥.   កើតជាសត្វរុយសំណាងគ្មានពីរ        មិនថាឈ្មោលញីគ្រប់វ័យសប្បាយ
        មិនខ្វះគំរង់អាហារជិតឆ្ងាយ              សុខហួសបកស្រាយមានតែសត្វរុយ។

លីម ចំរើន
២២.០៣.២០១៣
 

No comments: