(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
១. សត្វកណ្តុរ ត្បុលលួចលាក់ ជាក់មិនស្ងៀម ត្រៀមបំផ្លាញ
ល្បិចមិនស្មាញ ក្រាញមិនស្មុគ ចុកចាប់ចិត្ត គិតឆីលះ
ហាក់គ្មានព្រឺ ឌឺសត្វឆ្មា ក្លាអំនួត អួតក្នុងផ្ទះ
ចាប់មិនឈ្នះ ព្រះមិនស្គាល់ ញ័រស្រេកឃ្លាន ហ៊ានខ្វារ ក។
២. នៅផ្ទះមនុស្ស ជុះអាចមន៍ស៊ី ទីជំរក ស្មោកគ្រោកក្រៃ
សត្វចង្រៃ ច្នៃរំខាន ប្រាណគួរខ្ពើម ជ្រើមមិនល្អ
ទាំងថ្ងៃយប់ ភពប្រទះ លះបំផ្លាញ ក្រាញបន្ត
ទោះអង្វរ ក៏មិនស្តាប់ ប្រាប់មិនតាម ហាមហាក់ពើយ។
៣. គង់មានថ្ងៃ ក្រៃស៊យស៊ុន ធ្ងន់វិបត្តិ កាត់មិនបាន
អាចជាប់ប្រាណ បានឆ្មាឆី ភ័យងាប់រស់ ព្រោះព្រងើយ
បើនៅឌឺ គឺមនុស្សខឹង នឹងព័ទ្ធចាប់ ស្លាប់សត្វឈ្លើយ
ដែលប្រឹងងើយ ពើយព្រហើន ផ្គើនអាងយ៉ាង កាងក្នុងផ្ទះ។
នៅៈថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៣៥ នាទីថ្ងៃយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com