Popular Posts

Friday, February 10, 2012

ផឹកស៊ីសប្បាយ

 
(បទកាកគីតិ)

    ១.ផឹកស៊ីសប្បាយ       លលូកលែបខាយ      សប្បាយឡូឡា
       ញ៉េះញោះញ៉ែរញ៉ង ផ្តោះផ្តងវាចា             ឌឺដងដូចស្វា
                                  ឬកដូចសេដ្ឋី។
   ២​.ផឹកស៊ីសប្បាយ      ហាក់សមបូរណ៌ចាយ អ្នកខ្លះអត់ឆី
       តែបទបានស្រា      ស្តីថាឥតភ័យ            សម្ញែងអួតស្រី
                                  ដូចឯងគ្រាន់បើ។
   ៣.ផឹកស៊ីសប្បាយ      ភ្លេចអស់ពាក្យម្តាយ    ប្រាប់ឲ្យកូនដើរ
       កុំឆ្កូតស្រីស្រា         កូនណាប្រសើរ          ខ្លាចស្ពាយបញ្ញើ
                                  រោគាជាប់ខ្លួន។
   ៤.                            ផឹកស៊ីសប្បាយ          កូនកុំលង់កាយ   ឲ្យខុសធ្ងន់ផ្ទួន
       ឆ្កួតបីគួរខ្លាច          កំណាចណាស់ស្ងួន    បើវក់ភ្លេចខ្លួន
                                  កូនពិតស្តាយក្រោយ។  


លីម ចំរើន
២៦.០១.២០១២

http://limchamroeun.blogspot.com