(បទកាកគីតិ)
១.ផឹកស៊ីសប្បាយ លលូកលែបខាយ សប្បាយឡូឡា
ញ៉េះញោះញ៉ែរញ៉ង ផ្តោះផ្តងវាចា ឌឺដងដូចស្វា
ឬកដូចសេដ្ឋី។
២.ផឹកស៊ីសប្បាយ ហាក់សមបូរណ៌ចាយ អ្នកខ្លះអត់ឆី
តែបទបានស្រា ស្តីថាឥតភ័យ សម្ញែងអួតស្រី
ដូចឯងគ្រាន់បើ។
៣.ផឹកស៊ីសប្បាយ ភ្លេចអស់ពាក្យម្តាយ ប្រាប់ឲ្យកូនដើរ
កុំឆ្កូតស្រីស្រា កូនណាប្រសើរ ខ្លាចស្ពាយបញ្ញើ
រោគាជាប់ខ្លួន។
៤. ផឹកស៊ីសប្បាយ កូនកុំលង់កាយ ឲ្យខុសធ្ងន់ផ្ទួន
ឆ្កួតបីគួរខ្លាច កំណាចណាស់ស្ងួន បើវក់ភ្លេចខ្លួន
កូនពិតស្តាយក្រោយ។
លីម ចំរើន
២៦.០១.២០១២
http://limchamroeun.blogspot.com
No comments:
Post a Comment