(បទបថ្យាវត្ត)
១. ខ្ញុំសូមជូនពរប្រជាប្រុសស្រី ទូរទាំងលោកិយគ្រប់វ័យខេមរា
ទោះនៅទីជិតឬឆ្ងាយយ៉ាងណា សូមសោយសុខាទាំងចិត្តទាំងកាយ។
២. រកស៊ីធូរធាសម្បូរសប្បាយ ឧបទ្រពទាំងឡាយជិតឆ្ងាយស្រាយអស់
ឯអ្នកពិសពុលគិតយល់ប្រែស្មោះ ទុច្ចរិតស្រាយដោះចិត្តចេះជួយគ្នា។
៣. លះបង់ចិត្តបាបឆ្អេះឆ្អាបចិត្តមារ ផ្តើមចិត្តសទ្ធាសាងបុណ្យសីលទាន
រួបរួមសាមគ្គីអ្នកក្រអ្នកមាន ជៀសផុតស្រេកឃ្លានប្រជាគ្រប់វ័យ។
៤. សូមទេព្តាធុង្សៈទេវីស្រី ផ្តល់ជោគសិរីសព្វជ័យមង្គល
ដល់ខ្មែរគ្រប់រូបផុតសោកអំពុល ជាតិខ្មែរជួបយល់តែភាពរុងរឿង។
លីម ចំរើន
១៣.០៤.២០១៣