Popular Posts

Thursday, September 29, 2011

ថ្នាំដ៏សក្កិសិទ្ធិ

(បទកាកគតិ)

  ១.​​   កូនអើយក្រេវក្រោត    ធៀបដូចអ្នកឆោត       អាប់ឥតបញ្ញា
        មានខួរឥតគិត           ពិនិត្យពិចារណ៍          ស្វែងយល់បញ្ហា
                                      ខុសគ្រោះព្រោះខឹង។
  ២.   កូនអើយចាំចុះ           ពាក្យនេះមិនខុស       ពុកប្រាប់ដំណឹង
        គួរចាំឲ្យល្អ                បន្តប្រែងប្រឹង             កុំដូចស្រវឹង
                                      ឆ្កួតខុសព្រោះស្រា។
  ៣.  ជួនពេលស្វាងហើយ   អ្នកខ្លះស្តាយក្រោយ   យ៉ាប់ដល់អាត្មា
        ខូចខាតលុយកាក់      ដល់ថ្នាក់ហិង្សា          បែកបាក់គ្រួសារ
                                      ក៏អាចសឹងមាន។
  ៤.   ក្រេវក្រោធមួយហ្នឹង    ឲ្យកូនស្រវឹង              ចិត្តស្លូតប្រែហ៊ាន
        ភ្លេចអស់វិជ្ជា             គ្រប់គ្រាធ្លាប់រៀន        បាត់អស់ខ្មាស់អៀន
                                      កើតក្តីប្រមាថ។
  ៥.   ថ្នាំដ៏សក្កិសិទ្ធិ            ធម៌ខន្តីចិត្ត                គួរកូនសង្វាត
        រលឹកគ្រប់គ្រា            ឈ្លោះគ្នាកូនឆ្លាត       ជម្រះឲ្យស្អាត
                                      កម្មអកុសល។


១៩.០៩.២០១១
លីម ចំរើន




http://limchamroeun.blogspot.com