(បទកាកគតិ)
១ . សប្បាយទៅនាង ទាន់នៅល្អរាង អួតសាច់ខ្មៅ.ស
ផ្សំខោខើចខ្លី ស្រស់ស្រីបវរ ឃើញប្រុសខ្វា.ក
ចាយរូបសម្រស់។
២ . សប្បាយទៅនាង លែបខាយឆិតឆៀង ញ៉ែញ៉ងកំលោះ
កុំឲ្យហួសវ័យ ស្រស់ស្រីហួសអស់ ស្តាយសោកស្រណោះ
មិនបានសប្បាយ។
៣ . សប្បាយទៅនាង កុំព្រឺខ្លាចរាង ខូចខុសបង់កាយ
កើតមកជាស្រី កុំភ័យពាក្យម្តាយ ណែនាំបកស្រាយ
គ្រាប់តែខ្យល់មាត់។
៤ . សប្បាយទៅនាង ស៊ីផឹករាំច្រៀង ត្រូវចេះឲ្យស្ទាត់
ខ្លាចល្ងង់គេដៀល ដំនៀលលាន់មាត់ កុំស្តាប់គេឃាត់
ស្តាយយុវវ័យ។
៥ . សប្បាយទៅនាង គ្រប់យ៉ាងដូចភ្លៀង ធ្លាក់ស្រោចផែនដី
មិននៅឋិតថេរ គ្មានទេផលន័យ ប៉ុន្តែពៀរស្រី
គង់សងទៀងច្បាស់។
នៅៈថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៤៥ នាទីយប់)
http://limchamroeun.blogspot.com