(បទកាកគតិ) ១ . ជីវិតអាចម៍ឆ្កែ ពិតគ្មានអ្នកស្នេហ៍ គ្មានគេរាប់អាន ព្រោះគ្មានប្រយោជន៍ គួរស្ងោចយកបាន ឆ្កែជុះសព្វឋាន ពិតគ្មានតម្លៃ។ ២ .ខុសគោ,ក្របី អាច់ពិតមានន័យ អាចយកកែច្នៃ ធ្វើជី,ឧស្ម័ន ជាក់ស្បាន់តម្លៃ អ្នកចេះកែខៃ ប្រយោជន៍ដូចគ្នា។ ៣ .គ្រប់អាចម៍ទាំងអស់ គេអាចស្រណោះ អាចម៍ជ្រូក,មាន់,ទា សុទ្ធមានប្រយោជន៍ ហួសស្ងោចពណ៌នា តែគ្មាននឹកនារ អាចម៍ឆ្កែសោះឡើយ។ ៤ . ធៀបដូចជនខ្លះ ទោះប្រយោន៍ច្បាស់ ប្រែគ្មានន័យឆ្លើយ បើគេមិនយល់ ឫសគល់ផលឲ្យ យូរណាស់អ្នកអ្ហើយ ទើបបានតម្លៃ។ ៥ . អាចម៍ឆ្កែដូចគ្នា សំបូរហូរហៀរ គ្មានអ្នកអាល័យ ព្រោះគេមិនចេះ ចំណេះកែច្នៃ តែគង់មានថ្ងៃ គេឃើញប្រយោជន៍។ តែងដោយ លីម ចំរើន 16.09.2011
http://limchamroeun.blogspot.comសេចក្តីព្យាយាមមាននៅលើបុគ្គលណា? បំណងប្រាថ្នាគេពិតជាបានសម្រេច! មានជីវិតនៅតែមានសេចក្តីសង្ឃឹមជានិច្ច! អ្នកអាចសើចចំអកឲ្យខ្ញុំបាននៅពេលនេះតាមចិត្ត ព្រោះអ្នកមិនដឹងថាកំពុងសើច ចំអកឲ្យខ្លួនឯងនៅពេលអនាគត
Popular Posts
-
(បទ បន្ទោលកាក ឬ បទ ពំនោលកាក) របៀបទី២ ១. ហេតុអ្វីភិតក្បត់? ជូរចត់សាវាធ្វើអ្វ...
-
http://limchamroeun.blogspot.com ( បទក្របចក្រវាឡមេ១២ថ្មី) ១. ឆ្ងាញ់ឆ្កួតក្តិត ពិតវេទនា គ្រាពេលក្រោយ ឲ្យ...
-
http://limchamroeun.blogspot.com ( បទបថ្យាវត្ត) ១ . កូនឆ្កែយំស្រែកយំហែករាត្រី ព្រោះមានទុក្ខភ័យត្រូវជា...
-
http://limchamroeun.blogspot.com ( បទបថ្យាវត្ត) ១ . ខ្ញុំសូមជូនពរប្រជាប្រុសស្រី ទូរទាំងលោកិយគ្រប់វ័យខេមរា ...
-
http://limchamroeun.blogspot.com ( បទបថ្យាវត្ត) ១ . ឱ!ព្រៃឈើអើយអ្នកល្អអស្ចារ្យ ខ្ញុំពិតចង់អារចង់កាប់អ្នកណាស់ ...