Popular Posts

Saturday, March 9, 2013

ខឹងនំាគ្រោះ

http://limchamroeun.blogspot.com



                      (បទក្របចក្រវាឡ មេពាក្យ៩)   
          .  ខឹងនំាគ្រោះ ទោះជិតឆ្ងាយ កាយវិយោគ
             ខឹងនំាយក មកបញ្ហា ចារឥតអស់
             បើខឹងច្រើន កើនតែទុក្ខ មុខក្រៀមក្រោះ
             បាត់សម្រស់ អស់សិរី ក្តីមង្គល។
       ២.  ខឹងនំាគ្រោះ យសរសាត់ ផាត់អស់ន័យ
             គ្រប់ប្រុសស្រី វ័យក្មេង.ចាស់ ច្បាស់ត្រូវយល់
             កុំខឹងងាយ វាយចិត្តមារ គ្រាអំពល់
             កាត់ពីគល់ យល់កំហឹង ប្រឹងខន្តី។

លីម ចំរើន ០៤.០៣.២០១៣
 

ជីវិតជីវ៉ា



                                    (បទកាកគតិ)       
     ១.  ជីវិតជីវ៉ា                        ជីវិតនេះណា               គេប្រាថ្នាអ្វី?
          ដី.លុយ.មាស.ប្រាក់        យសស័ក្តិស្រា.ស្រី       វីឡា.ផ្ទះថ្មី
                                            តើស្អីប្រាកដ? ។
     ២.  បើថារឿងលុយ              ស៊ូអាប់យសស្អុយ       ញាតិមិត្តហ៊ានក្បត់
          ក៏ដូចមិនសូវ                  ន័យត្រូវប្រាកដ           ក្រុង.ស្រែជនបទ
                                            លុយ.មានយ៉ាប់ចិត្ត។
     ៣. ឯរឿងយសស័ក្តិ             ឡានថ្មី.ផ្ទះស្នាក់          នោះដូចមិនពិត
          រីរឿងស្រី.ស្រា                ស្នេហានែបនិត្យ          ក៏មិនញ៉ាំងចិត្ត
                                            ឲ្យសប្បាយបាន។
     ៤.  ព្រោះទ្រព្យទាំងនោះ        គ្រាន់បញ្ឆោតមនុស្ស    ឲ្យលង់ផុងប្រាណ
          សប្បាយមួយភ្លែត           គ្រហែតបាត់ដាន         សុខចាប់មិនបាន
                                            តើប្រាថ្នាអ្វី?
     ៥.  បើតាមខ្ញុំយល់                ប្រាថ្នានិមល               សម្បត្តិលោកិយ
          សុទ្ធគ្មានអ្វីពិត                ជីវិតគួរភ័យ                សុខដែលមានន័យ
                                            គឺសុខស្ងប់ចិត្ត។

លីម ចំរើន ០៤.០៣.២០១៣
(ម៉ោងៈ ៩ៈ១៥នាទីព្រឹក)

http://limchamroeun.blogspot.com

សត្វគួរខ្លាច

http://limchamroeun.blogspot.com



                      (បទក្របចក្រវាឡ មេពាក្យ៩)   
          .  សត្វគួរខ្លាច កាចឃោរឃៅ នៅក្នុងលោក
             ច្រើនគរគោក ជ្រកគ្រប់ដែន ផែនលោកា
             ល្បិចពិសពុល យល់មិនត្រូវ នូវចេតនា
             ខ្លះឫស្យា ខ្លាសឿងចិត្ត ឥតអាសូរ។
       ២.  មានច្រើងយ៉ាង កាងទង្វើ ធ្វើពាធា
             ផ្ចាញ់ផ្ចាលគ្នា កៀរប្រយោជន៍ ខ្មោចហាក់ថ្ងូរ
             ព្រោះមិនយល់ គល់គំនិត ចិត្តខ្លឹមស្នូរ
             សត្វតែងដូរ ប្តូរឲ្យព្រឺ គឺមនុស្យ។

លីម ចំរើន ០១.០៣.២០១៣


 

អង្រែល្មោភត្បាល់






(បទបថ្យាវត្ត)
  .   អង្រែល្មោភត្បាល់វិលវល់វង្វេង         សប្បាយបុកលេងឥតពិចារណា
        បំផ្លាញក្តីសុខមង្គលអាត្មា               ឲ្យព្រាយកាមាតណ្ហាដឹកមុខ។
  ២.   ភ្លេចគិតខុសត្រូវអាស្រូវរងទុក្ខ          អង្រែល្មោភរុកបុកត្បាល់ច្រើនហួស
        សុខតែមួយភ្លែតគ្រហែតផ្តល់គ្រោះ   អង្រែអាប់យសឈ្លោះនិងត្បាល់ចាស់។

លីម ចំរើន ០៣.០៣.២០១៣
(ម៉ោងៈ ១៤ៈ៣៥ នាទី)


http://limchamroeun.blogspot.com

រាត្រីយប់ស្ងាត់

http://limchamroeun.blogspot.com



(បទបថ្យាវត្ត)
  .   រាត្រីយប់ស្ងាត់ខ្យល់ផាត់ពពក             រនោចចូលមកបាត់ផ្កាយនិងខែ
        ហាក់ដឹងរឿងខ្ញុំទុក្ខធំព្រាត់ស្នេហ៍         ធ្លាប់ថ្នាក់ថ្នមថែឥលូវព្រាត់ឆ្ងាយ។
  ២.   នាំឲ្យរូបខ្ញុំសើចយំនឹកស្តាយ               មិនគួរឆោមឆាយអូនទៅចោលបង
        ផ្ទៃមេឃព៌ណខ្មៅហាក់សោកសៅហ្មង  បីដូចទុក្ខចងព្រួយជាមួយខ្ញុំ។

លីម ចំរើន ០៣.០៣.២០១៣
(ម៉ោងៈ ១៤ៈ៥៥ នាទី)
 

ចិត្តលោភៈ

http://limchamroeun.blogspot.com



(បទក្របចក្រវាឡ មេពាក្យ៩)
១.        ចិត្តលោភៈ ជាក់មិនស្ងប់ ឡប់គេងគិត              នាំឲ្យចិត្ត ពិតសោកសៅ ក្តៅក្រហាយ
           រស់មិនស្រួល ប្រួលប្រែសុខ ចុកចាប់ស្តាយ       ខ្លះឆ្អែតបាយ កាយទ្រុឌទ្រោម ស្គមឥតន័យ។
២.        ហេតុមិនយល់ ពុលលោភៈ ទាក់ជាប់ចិត្ត           ភ្លេចអាណិត គិតគ្រួសារ ប្រាថ្នាស្អី?
           ប្រពន្ធកូន សូន្យសុខសាន្ត ប្រាណយ៉ាប់ប្តី         ហាក់គ្មានន័យ អ្វីប្រៀបបាន ប្រាណចិត្តស្អប់។
 លីម ចំរើន ២២.០២.២០១៣