(បទកាកគតិ)
១ . មេឃមីខ្មៅអែ ស្ទើរពេញស្រុកខ្មែរ ទួញសោកអង្រួន
ហាក់ដឹងរឿងពិត ខ្លោចចិត្តជាប់ខ្លួន ខ្មែររងទុក្ខផ្ទួន
ទឹកលិចភូមិស្រុក។
២ . ស្រូវស្រែដំណាំ រស់រងទុក្ខកម្ម ពិបាកនៅសុខ
លិចលង់រលួយ ខូចត្រួយចាប់ចុក ជាមួយអ្នកស្រុក
ប្រជាខេមរា។
៣ . សូម្បីបុណ្យជាតិ ឆ្នាំនេះត្រូវឃ្លាត ភ្លេចពីនេត្រា
ប្រទីប.អុំទូក គ្រូកៗសង្ហារ អុំលើជលសា
ឃ្លាតទំាងអាល័យ។
៤ . ថាចុះឆ្នាំមុន ទុក្ខខ្មែរសែនធ្ងន់ ហាក់នៅស្រមៃ
ខ្មែរស្លាប់ច្រើនហើយ នៅឡើយចង្រៃ ឆ្នាំនេះថោកក្រៃ
ទឹកជំនន់ទៀត។
៥ . សូមទុក្ខឃ្លាតទៅ ផ្តល់មង្គលនៅ គ្រប់ខ្មែរឥតឃ្លាត
ផ្តល់លាភ.សិរី ឈ្នះភ័យកម្មជ្រៀត ខ្មែរសាមគ្គីជាតិ
ឈប់ព្យាបាទគ្នា។
នៅៈថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ១១ៈ៤៥ នាទីថ្ងៃត្រង់)
លីម ចំរើន
http://limchamroeun.blogspot.com/