Popular Posts

Friday, December 2, 2011

នុយជីវិត

(បទក្របចក្រវាឡមេ១២ថ្មី)
.  នុយជីវិត​ ពិតគឺលុយ ស្អុយកេរ្តិ៍ឈ្មោះ ព្រោះតែវា                 មនុស្សម្នា ជាទំលាប់ ជាប់ទង្វើ​ ធ្វើអាស្រូវ
     ខ្លះប្រើស្នៀត ឆ្លៀតកិបកេង លេងល្បិចកល ខ្វល់គ្រប់ផ្លូវ       បង្វែរត្រូវ ទៅជាខុស ដុះចិត្តយក្ស លាក់ស៊ីសូក។
២. អ្នកខ្លះញ៉ាម តាមស៊ីនុយ លុយពង្វក់ លក់អាត្មា                  បាត់មនស្ការ ថាឡប់ឡែ កែខ្មៅស ល្អទៅមក
     ភ្លេចបុណ្យបាប សាប់ប្រែប្រៃ​ ថ្លៃប្រែថោក សោកពួនជ្រក      គិតស្មោកគ្រោក យកប្រៀបគ្នា ជាទំលាប់ ជាប់ប្រចាំ។
៣.  ទោះបងប្អូន កូនឪម៉ែ ប្រែលែងស្គាល់ ញ័រឃ្លាននុយ            ឆ្កួតរពុយ លុយនេះហើយ ឲ្យឆោតល្ងង់ លង់ល្បែងកម្ម
     ពៀរមិនខ្លាច កាចថោកទាប ធៀបឆ្ងាញ់នុយ លុយប្រចាំ       ដូចដេកត្រាំ ចាំទុក្ខមក ជ្រកផ្តល់ផល ខ្វល់មិនស្វាង។
៤.  បើយើងយល់ គល់បញ្ហា ថាអាលុយ​ នុយជិវិត                   ប្រឹងទប់ចិត្ត ពិតសប្បាយ កាយផុតគ្រោះ ព្រោះសំណាង
     លុយគ្មានន័យ អ្វីសោះឡើយ ឲ្យយើងឆ្កួត អួតមិនស្វាង       គួរឈប់កាង សាងទង្វើ ធ្វើសុចរិត ពិតមង្គល។

លីម ចំរើន
០១២ ៥១៩ ១៣៧/០១១ ៣៧៨​ ១៧១


http://limchamroeun.blogspot.com