(បទកាកគតិ)
១ . ខុសហើយខុសទៀត ជាប្រុសចោលម្សៀត ថោកជាងតិរច្ឆាន
ភ្លេចកូនប្រពន្ធ កាមគុណជាប់ប្រាណ នាំភ្លើងសាមាន្យ
ដុតក្រុមគ្រួសារ។
២ . បើធ្លាប់ខុសហើយ ល្មមភ្ញាក់ខ្លួនឆ្លើយ គួរខ្លាចរអា
ស្រីស្រាខាងក្រៅ ភ្លើងក្តៅឧបមា ពាក្យចាស់លោកថា
ដូចផ្ទីអាច់មាន់។
៣ . ល្អតែរូបទេ គំនិតវៀចវេ ពិបាកតាមទាន់
ខុសកូនប្រពន្ធ ចិត្តធ្ងន់រយពាន់ ឯផ្ទីអាច់មាន់
កុំបីស្រណោះ។
៤ . កូនគួរគប្បី គិតគូរជាថ្មី ឲ្យគ្រប់ចន្លោះ
ចំណេញឬខាត សង្វាតប្រឹងដោះ ឈប់ជាប់ឃ្នាងខ្នោះ
គុកឥតស្រមោល។
លីម ចំរើន
នៅៈថ្ងៃពុតទី០៨ ខែកុម្ភៈ ឆ្នាំ២០១២ (ម៉ោងៈ ៩ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com