(បទកាកគតិ)
១ . សម្រែកមេក្រូ[1] លាន់លឺស័ព្ទសូរ ខ្ទ័រខ្ទារសុសសាយ
អ្នកមិនស្គាល់ជាក់ ញ័រញាក់ព្រឺកាយ តែគួរឲ្យស្តាយ
គេយល់ឫកច្បាស់។
២ . មេក្រូប្រឹងស្រែក បែបបទច្រើនប្លែក សម្បើមខ្លាំងណាស់
ជំនាញរំខាន សព្វឋានមុខក្រាស់ ហាក់កាងអាងម្ចាស់
អ្នកចាក់បញ្ជា។
៣ . ផ្យាយល្អអាក្រក់ មិនឈប់ដំអក់ ទោះក្តៅរងា
មិនយល់អ្នកផង សៅហ្មងគ្រាំគ្រា យំយែកទាមទារ
ក៏ឥតតម្លៃ។
៤ . មេក្រូមិនខ្វល់ ប្រជាកុំឆ្ងល់ រស់នៅសព្វថ្ងៃ
កុំប្រឹងស្រែកតាម ខ្ញុំហាមរាល់ថ្ងៃ មេក្រូលឺក្រៃ
ខ្លាំងព្រោះមនុស្ស។
នៅៈថ្ងៃសុក្រ ទី០៣ ខែកុម្ភះ ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ៣៥ នាទីថ្ងៃល្ងាច)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com