(បទ បន្ទោលកាក ឬ បទ ពំនោលកាក) របៀបទី២
១. ហេតុអ្វីភិតក្បត់? ជូរចត់សាវាធ្វើអ្វី?
គួរទេជាប្តី មានស្រីលួចលាក់ខាងក្រៅ។
២. គ្រួសារសុខសាន្ត ស្មោះស្មានប្រែប្រាណខួរខ្លៅ
នាំភ្លើងឆេះក្តៅ ពីក្រៅបំផ្លាញសិរី។
៣. បាត់អស់មង្គល អំពល់ព្រួយសោករីងរៃ
ហេតុព្រោះឆ្កួតស្រី បានអីសល់ត្រឹមសោកព្រួយ។
៤. ស្រីដូចតែគ្នា បែរជាប្រឹងស្វែងជំនួយ
ឆ្កួតស្រីលេខមួយ យ៉ាប់ជួយផ្តល់តែបញ្ហា។
៥. បីច្រូចឆ្ងាញ់ឬ? ប្រឹងឌឺក្បត់ប្រែសាវា
ពិតគ្មានអស្ចារ្យ កាមាឆីណាស់ឃ្លានក្រៃ។
៦. នេះគឺជីវិត រឿងពិតរស់នៅរាល់ថ្ងៃ
ភិតក្បត់ថោកក្រៃ តម្លៃមនុស្សប្រែសូន្យ។
លីម ចំរើន
០២.០៦.២០១២
(ម៉ោងៈ ១ៈ៣៥ នាទីព្រឹក)
http://limchamroeun.blogspot.com
No comments:
Post a Comment