(បទ បន្ទោលកាក ឬ បទ ពំនោលកាក) របៀបទី១
១. ចិត្តសចិត្តខ្មៅ ចិត្តខ្មៅសំដៅសព្វការ
ចិត្តសថ្លៃថ្លា ចិត្តខ្មៅផ្តាសាថាជ្រិញ។
២. ចិត្តសឃើញខុស ចិត្តខ្លៅណេះណុះនោះវិញ
ចិត្តសសុំទិញ ចិត្តខ្មៅខ្ពើមជ្រិញរឹតខូច។
៣. ចិត្តសចេះគិត ចិត្តខ្មៅវិញពិតកំហូច
ចិត្តសមិនខូច ចិត្តខ្មៅប្រដូចដៀលល្ងង់។
៤. ចិត្តសមិនខ្វល់ ចិត្តខ្មៅច្របល់លិចលង់
ចិត្តសល្អគង់ ចិត្តខ្មៅទេល្ងង់តែឯង។
៥. ចិត្តសត្រឹមត្រូវ ចិត្តខ្មៅភ្លាត់ផ្លូវចំបែង
ចិត្តសប្រឹងសែង ចិត្តខ្មៅខែងរែងមិនស្តាប់។
៦. ចិត្តសឆ្ងាយទុក្ខ ចិត្តខ្មៅសមមុខប្រែស្លាប់
ចិត្តសប្រឹងប្រាប់ ចិត្តខ្មៅមិនស្តាប់ហួសពេល។
លីម ចំរើន
០២.០៦.២០១២ (ម៉ោងៈ ២ៈ០៥ នាទីព្រឹក)
http://limchamroeun.blogspot.com
No comments:
Post a Comment