(បទកាកគតិ)
១. ក្តីសុខដូចផ្សែង គ្មានរូបជាក់ស្តែង ឲ្យឆ្កួតគ្រប់វ័យ
ព្រោះមិនយល់ទុក្ខ នៅមុខផ្តល់ភ័យ សប្បាយសោយឆី
ទាំងចាប់មិនបាន។
២. គ្មានអ្វីឋិតថេរ ក្តីសុខងាករេ ពិបានប៉ានស្មាន
ឆ្កួតក្នុងកាមគុណ រែកពន្ធជាប់ប្រាណ ចេះដឹងប៉ុន្មាន
អាចភ្លើភ្លេចអស់។
៣. បើមិនជឿចិត្ត ទំនេរជួយគិត វិភាគដោយស្មោះ
អ្នកពិតធុញជ្រេញ ទុក្ខម្នេញស្អប់អស់ ប្រឹងប្រែងស្រាយដោះ
ពេលវាផ្តល់ទុក្ខ។
៤. កាមគុណនេះសោត ល្បែងបោកបញ្ឆោត មារកំបាំងមុខ
ចាំឆក់ឱកាស ជាក់ច្បាស់ផ្តល់ទុក្ខ បុរាណផ្តល់ទុក្ខ
ច្រើនរាប់អំណរ។
៥. បើបានយល់ហើយ កុំបីកន្តើយ អប់រំប្រាប់ត
គ្រប់អ្នកវង្វេង ចាស់ក្មេងឲ្យល្អ ឈប់ឆ្កួតខ្វា,ក
ខ្លាចបាត់មង្គល។