(បទកាកគតិ)
១. ឃើញគេហូរហៀរ សម្បត្តិទ្រព្យា កិត្តិយសមាសប្រាក់
កូនកុំវង្វេង ឃ្លោងឃ្លេងអន់អាក់ កើតចិត្តអប្បលក័
ច្រណែនឫស្យា។
២. កូនត្រូវប្រឹងគិត ស្វែងយល់គំនិត ពួកគេយ៉ាងណា
គួរកោតឬព្រឺ ខ្ជិលឬឧស្សាហ៍ ទ្រព្យរកនោះណា
ផ្លូវវៀចឬត្រង់។
៣. ទ្រព្យកើតមានហេតុ មានកម្មកើតប្រេត ព្រោះចិត្តមិនត្រង់
ឯទ្រព្យខ្លះទៀត គេឆ្លៀតស្ទូចស្រង់ ដោយល្បិចផ្ចិតផ្ចង់
ទុចរិតនានា។
៤. គេមានបែបនេះ កូនគួរត្រិះរិះ កុំស្ងើចពុំងា
កុំធ្វើត្រាប់តាម ឪហាមគ្រប់គ្រា នាំខូចពូជជា
អាសូរខ្មោចឪ។
៥. តែបើទ្រព្យធន រកស៊ីស្រាលធ្ងន់ តាមផ្លូវត្រឹមត្រូវ
កូនធ្វើត្រាប់ចុះ មិនខុសទេពៅ លើកយសម៉ែឪ
ពូជពង្សវង្សា។
២0.០៩.២០១១
លីម ចំរើន
http://limchamroeun.blogspot.com