(បទកាកគតិ)
១. ផ្ទះចិនផ្ទះខ្មែរ ខ្ញុំកូនអ្នកស្រែ ក្បែរផ្ទះអ្នកមាន
ចិនគេសម្បូណ៍ ទ្រព្យចូលច្រើនលាន ស្រូវស្រែរុករាន
ច្រើនរាប់ហិចតា។
២. ចៅចិនគំនិត សក់មួយជ្រៀកល្អិត គិតសព្វក្រឡា
ទិញចូលលក់ចេញ ចំណេញអស្ចារ្យ ចិនគេឧស្សាហ៍
បញ្ញាជាងខ្ញុំ។
៣. ហេតុអ្វីខ្ញុំក្រ? ព្រោះខ្ញុំមិនល្អ រកតិចចាយធំ
បងប្អូនខ្ញុំច្រើន ក្រវើនខ្ជិលផ្តុំ ប្រាថ្នាសុខុម
មិនប្រឹងស្ទុះស្ទា។
៤. មិនសូវស្វះស្វែង មិនខ្មាស់គេឯង ចិនផ្ទះជាប់គ្នា
ខ្ញុំយំគេសើច សំណើចនិន្ទា ដៀលត្មេះពូចធារ
គ្រួសារឆោតល្ងង់។
៥. ពេលណាខ្ញុំភ្ញាក់? គ្រួសារឈប់ធ្លាក់ ផុតទុក្ខអន្លុង
សមុទ្រទឹកភ្នែក យំយែកជាប់ជុង ឈប់ធ្វើកុកល្ងង់
ប្រឹងប្រែងដូចគេ។
៦. ខ្ញុំសូមសច្ចា ក្នុងនាមខេមរា មិនខុសទៀតទេ
សាមគ្គីសាមគ្គា ស្រុះគ្នាឥតរេ ឈប់ឲ្យចិនជេរ
ដៀលពូជខ្ញុំទៀត។
នៅៈថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០១២ (ម៉ោងៈ ១៧ៈ៣៥ នាទីថ្ងៃល្ងាច)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com
No comments:
Post a Comment