(បទកាកគតិ)
១ . ជីវិតសត្វគោ ចង់ណាស់ស្រែកថ្ងូរ ប្រាប់សោកជាប់ប្រាណ
ឃើញម្ចាស់ស៊ីឆ្ងាញ់ ក្នក់ក្នាញ់ឥតស្រាន្ត តែប្រាប់មិនបាន
ទ្រាំស៊ីចំបើង។
២ . ធ្វើស្រែរាល់ឆ្នាំ លំបាកប្រចាំ តែសាច់មិនឡើង
កូនបៅបឺតដោះ ស្គមខ្សោះរាងស្តើង ស្គាល់តែចំបើង
ទំពាលាក់ន័យ។
៣ . សូម្បីតែក្លិន ផ្កាខ្ញីបាយឆ្អិន រំដួលស្រូវថ្មី
ក៏មិនបានហិត ខ្លោចចិត្តហួសស្តី គោប្រឹងឥតន័យ
គ្មានអ្នកនឹកនា។
៤ . តែស៊ូទ្រាំចុះ បើគោខ្ញុំខុស ជំពាក់កម្មពៀរ
ជាមួយនិងម្ចាស់ ក្រៃក្រាស់ពណ៌នា សុំត្រឹមរួចគ្នា
ក្នុងគ្នានេះផង។
៥ . ទោះខ្ញុំសត្វគោ ក៏ត្រូវការថ្នូរ ជាផលតបស្នង មិនផ្តល់បញ្ហា តវ៉ាឌឺដង ម្ចាស់សុខកន្លង
កុំភ្លេចសត្វគោ។
នៅៈថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១១ (ម៉ោងៈ ១១ៈ៤៥ នាទីថ្ងៃត្រង់)
No comments:
Post a Comment