Popular Posts

Saturday, November 19, 2011

សត្វកណ្តុរ

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
        ១.​​​​​    សត្វកណ្តុរ ត្បុលលួចលាក់ ជាក់មិនស្ងៀម ត្រៀមបំផ្លាញ
                ល្បិចមិនស្មាញ ក្រាញមិនស្មុគ ចុកចាប់ចិត្ត គិតឆីលះ
                ហាក់គ្មានព្រឺ​ ឌឺសត្វឆ្មា ក្លាអំនួត អួតក្នុងផ្ទះ
                ចាប់មិនឈ្នះ ព្រះមិនស្គាល់ ញ័រស្រេកឃ្លាន ហ៊ានខ្វារ ក។
        ២.    នៅផ្ទះមនុស្ស ជុះអាចមន៍ស៊ី ទីជំរក ស្មោកគ្រោកក្រៃ  
                សត្វចង្រៃ ច្នៃរំខាន ប្រាណគួរខ្ពើម ជ្រើមមិនល្អ
                ទាំងថ្ងៃយប់ ភពប្រទះ លះបំផ្លាញ ក្រាញបន្ត
                ទោះអង្វរ ក៏មិនស្តាប់ ប្រាប់មិនតាម ហាមហាក់ពើយ។
        ៣.​    គង់មានថ្ងៃ ក្រៃស៊យស៊ុន ធ្ងន់វិបត្តិ កាត់មិនបាន
                អាចជាប់ប្រាណ បានឆ្មាឆី ភ័យងាប់រស់ ព្រោះព្រងើយ
                បើនៅឌឺ គឺមនុស្សខឹង នឹងព័ទ្ធចាប់ ស្លាប់សត្វឈ្លើយ
                ដែលប្រឹងងើយ ពើយព្រហើន ផ្គើនអាងយ៉ាង កាងក្នុងផ្ទះ។

នៅៈថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៣៥ នាទីថ្ងៃយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083

http://limchamroeun.blogspot.com

No comments: