(បទកាកគតិ)
១. កូនអើយឥតម៉ែ! គ្មានពុកជួយថែ ឃុំគ្រងរក្សា
រស់នៅនឹងគេ ទុក្ខទ្វេខ្លោចផ្សា ប្រទេចផ្តាសា
ព្រឹកល្ងាចរាល់ថ្ងៃ។
២. កូនគេត្រសង ហាក់សប្បាយផង ព្រួតគ្នាទាត់វ៉ៃ
មួយដៃមួយជើង រូបយើងថោកក្រៃ ហាក់គ្មានតម្លៃ
សម្បត្តិជាមនុស្ស។
៣. ពួកខ្ញុំខុសអ្វី? ខ្វះអ្នកប្រណី ហាក់ចង់ជ្រែកពុះ
បានចិញ្ចឹមហើយ ម្តេចឡើយមិនលុះ មេត្តាធម៌មនុស្ស
គិតពួកខ្ញុំផង។
៤. បើមិនស្រលាញ់ ខន្តីឈប់ក្នាញ់ បង្កើតសៅហ្មង
វាយដំច្រំធាក់ ជំពាក់ពៀរផង លំបាកស៊ីសង
តជាតិមុខទៀត។
៥. នេះគឺរឿងពិត ខ្ញុំមិនប្រឌិត បង្កវិវាទ
តែសុំប្រាថ្នា គ្រួសារមូលញាតិ ឈប់រងទុក្ខទៀត
ដូចកូនគេឯង។
នៅៈថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ (ម៉ោងៈ ២១ៈ៤៥ នាទីយប់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/010 730 083
http://limchamroeun.blogspot.com
No comments:
Post a Comment