Popular Posts

Sunday, March 24, 2013

ដើមជ្រែ

http://limchamroeun.blogspot.com


(បទបថ្យាវត្ត)
    . ដើមជ្រែទួញយំជ្រំជុំប្អូនបង               កើតទុក្ខសៅហ្មងស្រណោះព្រឹក្សព្រៃ
      ច្រលងដងអូរ,ជួរភ្នំចាស់ថ្មី                ត្រូវជាតិដទៃរុករានកាប់ឆ្ការ។
  ២. ជំនួសកៅស៊ូរាប់ម៉ឺនហិចតា              ឯជាតិខេមរាក្លាយកញ្ជះគេ
      បើរស់ធូរធារនោះមិនអីទេ                ជួនត្រូវគេជេរមើលងាយច្រាសឆ្អេះ។
  ៣. បីដូច.សុក្រំ,នាងនួន,ភ្លើងឆេះ           បេង,ធ្នង់,ផ្ចឹក,ប្រេះមិនហ៊ានតវ៉ា
      ព្រោះគេមិនយល់ស្តាប់ឮភាសា         រុក្ខជាតិខ្លោចផ្សាគួរឲ្យសង្វេគ។
  ៤. ដើមជ្រែតូច,ធំឃើញច្បាស់ផ្ទាល់ភ្នែក  បានត្រឹមយំយែកបៀបទុក្ខក្នុងចិត្ត
      គេកាប់ជញ្ជូនសុទ្ធឈើប្រណិត          អាងលេសល្អពិតសម្បទានសេដ្ឋកិច្ច។

លីម ចំរើន ២១.០៣.២០១៣
 

No comments: