Popular Posts

Sunday, March 24, 2013

ប្រុសព្រើលចិត្តព្រាន

http://limchamroeun.blogspot.com


(បទបថ្យាវត្ត)
  .  ប្រុសព្រើលចិត្តព្រានឃ្លានហាក់ឥតខ្លាច       រាយមាយបាចសាចសូត្រមន្តវាចា
         លែបខាយញ៉ែញ៉ងសាកសងស្នេហា            ដុតភ្លើងកាមាឲ្យឆេះសន្ធៅ។
  . ក្មេង,ចាស់,កំលោះឬមួយជាឪ                     ចិត្តព្រើលព្រាននៅសឹងគ្រប់ចិត្តប្រាណ
       លួចលាក់លលេងស្វែងរកសព្វឋាន             បំពេញឲ្យបានបំណងអាត្មា។
  . ជួនភ្លេចខុសត្រូវអាស្រូវគ្រួសារ                   គ្រោះព្រោះតណ្ហាប្រាថ្នាសោយឆី
       មានមួយមិនស្កប់បានដប់ចង់ម្ភៃ                  ចិត្តព្រានបោកស្រីសឹងមានគ្រប់ប្រុស។
  .  សប្បាយវក់លេងគំនិតយល់ខុស                 ឲ្យវាលូតដុះមិនប្រឹងកាប់ឆ្ការ
       វិលវល់វង្វេងក្នុងព្រៃកាមា                          នេះហើយហៅថាប្រុសព្រើលចិត្តព្រាន។

លីម​ចំរើន ២០.០៣.២០១
 

No comments: