Popular Posts

Sunday, March 24, 2013

ត្រដោកសត្វគោ

http://limchamroeun.blogspot.com


(បទបថ្យាវត្ត)
  .  ត្រដោកសត្វគោសូរស័ព្ទរណ្តំ                      ហាក់ដូចបង្ខំបង្ខិតចិត្តខ្ញុំ
       ឲ្យប្រឹងដង្ហើយដង្ហក់ហៅសុំ                        កែវស្រស់ស្រីមុំឆាប់វិលវិញណា។
  ២. មករួមស្នេហ៍ស្និទ្ធបំបាត់ទុក្ខា                       ឱបជាប់ឱរាបំបាត់ក្តីនឹក
       ដឹងទេថាបងនឹកស្រីល្ងាចព្រឹក                    ឆ្អែតបាយណាយទឹកក៏ព្រោះរឿងអ្វី។
  ៣. ត្រដោកគោអើយសូមអ្នកប្រណី                  បន្លឺទៅស្រីតាមខ្សែវាតា
       ថាខ្ញុំគេងព្រួយរាល់ថ្ងៃខ្លោចផ្សា                   ព្រោះលង់ស្នេហ៍ស្រីដកចិត្តមិនបាន។
  ៤.  រស់ហាក់ឥតន័យខ្វះស្រីកល្យាណ               ទុក្ខតែងរំខានលងបងឥតស្បើយ
       មានតែអូនទេជាន័យចម្លើយ                       ជូនបងដល់ត្រើយសុភមង្គល។

លីម​ចំរើន ២០.០៣.២០១

 

No comments: