(បទកាកគតិ)
១. តេកតោក!តេកតោក! សឹកមាត់ត្រដោក ឆ្អែតពោះក្របី
ម្តេចប្រឹងបន្លឺ អ្នកឌឺរកអ្វី? ខ្ញុំមិនយល់ន័យ
សម្លេងអ្នកទេ។
២. អ្នកគ្រាន់ឧបករណ៍ ក្របីពាក់ក លម្អអួតគេ
កុំខ្លាំងតែស្រែក សម្រែកដូចជេរ ក្រែងសោករឹតទ្វេ
មនុស្សប្រហារ។
៣. បន្លឺឲ្យឆ្លាត មានច្បាប់ក្បួនខ្នាត សម្លេងភាសា
អ្នកផងនិងយល់ ឫសគល់បញ្ហា ក្របីនោះណា
អាចយ៉ាប់ដូចគ្នា។
៤. តែអ្នកទ្រាំទៅ ក្របីស៊ីស្រួវ កុំល្បិចនិន្ទា
ព្រោះអ្នកនិងសត្វ វិបត្តិដូចគ្នា រំខានគ្រប់គ្រា
បក្សពួកតែមួយ។
៥. បើអ្នកឃើញខុស ម្តេចមិនព្រមចុះ ពី-កឃាត់ជួយ
ខ្លាំងតែតម្លង់ ឲ្យថ្ងង់ឲ្យព្រួយ តែក្នុងរលួយ
ពួយស៊ីដូចគ្នា។
នៅៈថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១១ (ម៉ោងៈ ១១ៈ៣៥ នាទីថ្ងៃត្រង់)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១
http://limchamroeun.blogspot.com
No comments:
Post a Comment