(បទព្រហ្មគីតិ)
១. ស្រណោះសត្វជីងចក់ ភ្នែកសម្លក់ប្រឹងសម្លឹង
ធ្វើពើយហាក់លួចខឹង ក្នុងចិត្តនឹងគិតបែបណា។
២. ឃើញខ្ញុំធ្វើអ្វីខ្លះ? កុំផ្តេសផ្តាស់ចង់តវ៉ា
ឯងគឺសត្វទេណា ក្រែងលោថាក្ស័យជីវី។
៣. បើឆ្លាតត្រូវកុំមាត់ រៀនឲ្យស្ទាត់តាមនាទី
ត្រូវសរសើរសំភី ទើបបានស៊ីអញឲ្យខ្លះ។
៤. កុំហ៊ានហក់ប្រឆាំង ក្រែងត្រូវខ្លាំងទ្រោមខ្លួនច្បាស់
ត្រូវរស់ដូចអ្នកខ្លះ ក្រែងដល់ចាស់រស់សុខសាន្ត។
នៅៈ ថ្ងៃពុធទី០៨ ខែមីនា ឆ្នាំ២០១២ (ម៉ោងៈ ១៦ៈ៥០នាទី រសៀល)
http://limchamroeun.blogspot.com
No comments:
Post a Comment