(បទកាកគតិ)
១. ស្រណោះខ្មោចតា គ្មានអ្នករក្សា ផ្នូរស្មៅជុំជិត
ដូចមេឃស្រឡះ ប្រែផ្លាស់ងងឹត កូនចៅគ្មានចិត្ត
អាសូរនឹកនា។
២. ភ្ជុំបិណ្ឌចូលឆ្នាំ ខ្មោចតារកកម្ម ស្ទើរគ្រប់វេលា
គ្មានអ្នកនឹកដល់ ខ្វាយខ្វល់សទ្ធា ធ្វើបុណ្យបូជា
ឧទិសឲ្យឡើយ។
៣. ធ្វើកម្មអ្វីទៅ អាក្រក់ពេកកូវ រងទុក្ខឥតស្បើយ
តស៊ូគ្រប់យ៉ាង សំណាងគ្មានឡើយ កូនចៅសែនឲ្យ
បានត្រឹមមើលគេ។
៤. ទោះជាខ្មោចក្តី តែតាឃ្លានឆី ខ្លាំងណាស់មាសមេ
ឃើញខ្មោចគេឆ្ងាញ់ ក្នក់ក្នាញ់ឃ្លានទ្វេ សូមកូនចៅវេរ
ធ្វើទានឲ្យផង។
៥. តាពិតជូនជ័យ ពរតបថ្មីៗ សិរីផ្តល់សង
កូនសុខគ្រប់គ្នា ហូរហៀរទ្រព្យផង ឈ្នះមារក្រោយខ្នង
កូនចៅដឹងគុណ។
នៅៈថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១១ (ម៉ោងៈ ១២ៈ១៦នាទីថ្ងៃត្រង់)
Tel. 012 519 137 / 011 378 171
http://limchamroeun.blogspot.com
No comments:
Post a Comment