(បទក្របចក្រវាឡមេពាក្យ១២ថ្មី)
១. ចានបង្គន់ ធ្ងន់សព្វគូទ ភូតមិនរួច លួចតូចចិត្ត
គ្មានអ្នកគិត ពិតមិនយល់ គល់ទុក្ខព្រួយ ជួយដោះស្រាយ
ចេះតែទយ លយចំតិត គិតតែប្រឹង ខឹង.សប្បាយ
គេបោកកាយ ស្រាយទុក្ខសត្វ[1] បាត់សោកសល់ ខ្វល់បញ្ហា។
២. ពេលត្រូវជុះ មនុស្សមកជិត ស្និទ្ធមិនស្អប់ ខ្ចប់ស្រលាញ់
អង្គុយក្រាញ់ បញ្ចេញអស់ ស្តោះស្តីខ្ពើម ជ្រើមស្តីថា
សព្វបង្គន់ ធុនថោក.ថ្លៃ ក្រៃថោកទាប ប្រៀបឧបមា
គ្មានអ្នកណា ថាអាណិត គិតបង្គន់ ធ្ងន់នោះឡើយ។
៣. ខ្លះល្បិចឆ្អិន ប៉ិនតែជុះ លុះដាក់ក្តិត គិតប្រយោជន៍
ទោះអសោច ខ្មោចធ្លាប់ខ្លាច អាចលែងព្រឺ គឺទៅហើយ
ជុះនោម.អាចម៌ ផ្តាច់ទុក្ខព្រួយ ជួយអាត្មា ថ្លាសុខសោយ
ដាក់គូទក្រោយ សោយស្និទ្ធស្នេហ៍ តែមិនខ្វល់ ដល់បង្គន់។
៤. ដូចអ្នកខ្លះ ច្បាស់គេបោក ថោកន័យធៀប ប្រៀបអ្នកក្រ
ទោះកាយល្អ សគំនិត ពិតប្រយោជន៍ ស្ងោចពេកពន់
ច្រើនគ្មានភ័ព្វ គាប់សំណាង កាងគេស្ទួយ ជួយដឹងគុណ
ដូចបង្គន់ ធ្ងន់ឥតន័យ ឆីសំណល់ សល់ពីមនុស្ស។
នៅៈថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១១ (ម៉ោងៈ១៨ៈ២០នាទីថ្ងៃយប់)
No comments:
Post a Comment