(បទកាកគតិ)
១. ស្នេហាស្នេហ៍ហឺត ស្នេហ៍បានមួយខ្សឺត ពិតនឹកអាល័យ
ធ្វើឲចាស់ក្មេង វង្វេងស្រមៃ ហាក់មានជើងដៃ
ចាប់ទាញប្រាប់ផ្លូវ។
២. ស្នេហាស្នេហ៍ហឺត នាំចិត្តភ្លើនភ្លើត ភ្លេចអស់ខុសត្រូវ
អាប់យសគ្រួសារ អាត្មាធ្លាក់ជ្រៅ សិរីមិននៅ
មង្គលឃ្លាតឆ្ងាយ។
៣. ស្នេហាស្នេហ៍ហៃ វក់ខ្លាំងចង្រៃ សល់ត្រឹមសោកស្តាយ
ទុំមុនស្រគាល គេដៀលដល់ម្តាយ អាស្រូវខ្ចរខ្ចាយ
អសោចច្រាស់ខ្យល់។
៤. ស្នេហាស្នេហ៍ហៃ កេរ្តិ៍ឈ្មោះធ្លាប់ថ្លៃ ប្រែជាស្អុយវល់
បើវក់លេងងប់ មិនឈប់ខ្វាយខ្វល់ ដូចខ្លែងពឹងខ្យល់
ស្ងប់ខ្យល់ធ្លាក់ដី។
៥. ស្នេហ៍ហឺតស្នេហ៍ហៃ ត្រូវគិតរាល់ថ្ងៃ កុំឆ្កួតខ្លាំងអី
ស្នេហ៍ឲតាមក្បួន បើខ្លួនដល់វ័យ ស្នេហ៍ឲប្រពៃ
រៀបការតាមច្បាប់។
នៅៈថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១១ (ម៉ោងៈ ៦ៈ ៣៥នាទីព្រឹក)
http://limchamroeun.blogspot.com
No comments:
Post a Comment