Popular Posts

Sunday, March 24, 2013

http://limchamroeun.blogspot.com


គេងយោលអង្រឹង
(បទពាក្យ៨ទំនើប)
  ១.  គេងយោលអង្រឹងទន្ទឹងមើលម៉ោង              ភ័យភិតប្រហោងចិត្តហាក់មិននៅ
       ភ្នែកប្រឹងសម្លឹងសញ្ជឹងគិតទៅ                    មើលតាមដងផ្លូវក្រែងឃើញ អ៊ីត.ដូ។
  ២. ព្រោះតែរូបខ្ញុំគេចម៉ោងការងារ                    មិនសូវស្ទុះស្ទានាមជា អ៊ឹម.អូ
       ចាប់បក្សពួកក្រុមជាមួយ ស៊ី.អូ                    ហើយប្រឹងស្រែកថ្ងូរថានឿយហត់ណាស់។
  ៣. មានតែពួកខ្ញុំទើបយល់ការពិត                    ជួនខ្លះប្រឌិតបំផ្លើសតែផ្តាស់
       មានហត់មាននឿយមានស្រួលយ៉ាប់ខ្លះ        ភាគច្រើនខ្ជិលណាស់ពេលដែលថ្ងៃក្តៅ។
  ៤.  ទាំងគេទាំងខ្ញុំ អ៊ឹម.អូ, ស៊ី.អូ                        សូមច្រៀងស្រែកថ្ងូរអារម្មណ៍សោកសៅ
       តើថ្ងៃណាទៅទើបផុតល្ងង់ខ្លៅ                    មេឃ,ត្រជាក់ក្តៅឈប់គេចការងារ។

លីម ចំរើន ២០.០៣.២០១៣
 

No comments: