Popular Posts

Monday, April 16, 2012

ក.ខ.គ...!

(បទពាក្យ៧)
  ១.    ក កុក ចាស់ថាតែភ្លេចជុង                            ខ ខ្លា មិនល្ងង់បោះបង់សាច់
          គ គោ សត្វស្លូតស៊ូប្តូរផ្តាច់                            ឃ ឃ្មុំ ខ្ពើមអាចម៍មិនដូចរុយ។
  ២.    ង ងាវ ឆ្ងាញ់ឈាមគេចូលចិត្ត                       ច ចាប តូចល្អិតមិនស្គាល់លុយ
          ឆ ឆ្មា ឆ្ងាញ់ណាស់កណ្តុរនុយ                    ជ ជីងចក់ រុយសត្រូវគ្នា។
  ៣.   ឈ ឈ្លើង ខ្លាំងណាស់ល្បិចបឺតឈាម          ញ ញញឹមស្ងៀមអាចចិត្តមារ
          ដ ដំរី សត្វហាក់មហិមា                                ឋ​ ឋានីយ ជាទីរថភ្លើង។
  ៤.    ឌ ឌឺ អាចនាំអាប់យស                                 ឍ ឍាល ការគ្រោះខែលនៃយើង
         ណ ណាំង ស្បែកធំល្ខោនអាងភ្លើង               ត តោ ខុសឈ្លើងសត្វមំសា។(សត្វស៊ីសាច់)
  ៥.    ថ ថើប សម្រើបស្ទើរហើបជើង                      ទ ទា ខ្ពើមទ្រើងមិនប្រាថ្នា
         ធ ធ្នូ បុរាណប្រើប្រហារ                                ន នាឡិកា ផ្ទៀងវេលា។
  ៦.    ប បាល់ គេទាត់លេងសប្បាយ                      ផ ផ្កា ទាំងឡាយឃ្មុំនឹកនា
         ព ពស់ សត្វពិសគេខ្លាចវា                            ភ ភេ គ្រប់គ្រាប្រាថ្នាត្រី។
  ៧.   ម មាន់ សត្វស្លាបរងាវឮ                               យ យក្ស គេព្រឺបើជួបភ័យ
         រ រៃ ល្បីច្រៀងមិនខ្វល់ឆី                               ល លា ធៀបន័យខ្សោយចំណេះ។
  ៨.    វ វត្ត ស្រែបុណ្យខ្មែរត្រូវការ                           ស សេះ នេះណាអូសរទេះ
         ហ ហង្ស រោមមាសមិនប្រផេះ                       ឡ ឡាន បញ្ឆេះទើបបើកបាន។
  ៩.    អ អស់វាចាថ្លែងបន្ត                                     អ អស់អក្សរតែងសូត្រអាន
         អ អស់រាស្រខ្មែរសូមសុខសាន្ត                     អ អស់សន្តានខ្ញុំសូមលា។

នៅៈថ្ងៃសុក្រ ​ទី១៣ ខែមេសា ឆ្នាំ២០១២ (ម៉ោងៈ ១១ៈ៣៥ នាទីព្រឹក)
Tel: ០១២ ៥១៩ ១៣៧/០១១ ៣៧៨ ១៧១/០១០ ៧៣០ ០៨៣


http://limchamroeun.blogspot.com

No comments: